គុណសម្បត្តិ និងគុណវិបត្តិ របស់ Facebook
I. គុណសម្បត្តិរបស់ Facebook
- Facebook ជា Website ឥតគិតថ្លៃ: តាំងពីពេលចាប់ផ្ដើមមក Facebook បានផ្តល់នូវសេវាឥតគិតថ្លៃដល់អ្នកប្រើប្រាស់ នេះហើយគឺជាអត្ថប្រយោជន៍ដ៏ជធំរបស់ Facebook ។ ទោះបីសេវាកម្មខ្លះ ត្រូវបានលក់ដូរក៏ដោយ ក៏នៅមានជំរើសជាច្រើនសំរាប់អ្នកប្រើប្រាស់ដែរ។
- ក្រុមហ៊ុន Facebook ជួយអ្នកភ្ជាប់ទំនាក់ទំនង និងចែករំលែកជាមួយមនុស្សក្នុងជីវិតរបស់អ្នក។ អ្នកអាចតទាក់ទង និងស្វែងរកមិត្តភក្តិចាស់ៗ ដែលបានបែកគ្នា និងអាចតទាក់ទងជាមួយនឹងសាច់ញាត្តិ ដែលនៅឆ្ងាយផងដែរ។
- អ្នកអាចបង្កើតមិត្តភក្ដិថ្មីៗ នៅលើពិភពលោក ដោយប្រើ Text Chat, Messages, Poke, Video Chat និង Group ជាដើម។
- អ្នកអាចប្រើប្រាស់ Facebook សម្រាប់អាជីវកម្មរបស់អ្នក។ អ្នកអាចលក់ដូរ ផ្សាយពាណិជ្ជកម្ម ពីសេវាកម្ម ឬផលិតផលផ្សេងៗ ដើម្បីរកប្រាក់តាមបណ្ដាញ Internet (Online) ។ អ្នកអាចបង្កើត Page សំរាប់ Promote យីហោរក្រុមហ៊ុនរបស់អ្នកបានដែរ។
- Facebook បានផ្តល់នូវ សុវត្ថិភាពដល់គណនី អ្នកប្រើប្រាស់ (User Accounts) និងគោលនយោបាយឯកជន (Privacy Policies) ដែលមានសុត្ថភាពយ៉ាងខ្ពស់បំផុត។
- អ្នកអាចប្រើប្រាស់ Facebook សំរាប់ចែករំលែក ពត៌មាន វីដេអូ ប្លក និង Website របស់អ្នក ទៅកាន់មនុស្សរាប់លានអ្នកនៅលើពីភពលោក។
- Facebook បានផ្តល់នូវ App Store និង Game ជាច្រើនដែលអាចលេង ជាមួយមិត្តភក្ដិ ដោយសេរី។
- Facebook “Like” button ជួយឲ្យអ្នកមានទំនាក់ទំនង ជាមួយ Website ដទៃទៀត។ Facebook ក៏មាន App សំរាប់ឲ្យអ្នកបង្កើត Blog និង Website សំរាប់ដាក់ Facebook Comment Box ចូលទៅក្នុង Blog ឬ Website របស់ពួកគេ ដើម្បីឲ្យមានភាពងាយស្រួល ដស់អ្នកទស្សនា ផ្តល់មតិយោបល់។
- បច្ចុប្បន្នមាន Website ជាច្រើនបានអិញ្ញាតឲ្យ អ្នកប្រើប្រាស់អាច Log In ចូលក្នុង Website របស់ពួកគេបាន ដោយគ្រាន់តែមាន Facebook Login ID ។ វាជួយឲ្យអ្នកចំណេញពេលវេលា ក្នុងការចុះឈ្មោះក្នុង Website ដទៃ។
- អ្នកអាចប្រើប្រាស់ Facebook ថាជាប្រភពសំរាប់ការជូនដំណឹង និងការទទួលពត៌មាន។ ដូច្នេះ Facebook នៅមានអត្ថប្រយោជន៍ជាច្រើនទៀត បើអ្នកប្រើប្រាស់វាឲ្យបាន ត្រឹមត្រូវ និងមានគោលបំណងជាក់លាក់។
ទោះបី Facebook មានអត្ថប្រយោជន៍យ៉ាងច្រើន សន្ធឹកសន្ធាប់ក៏ដោយ ក៏វានៅតែមាន គុណវិបត្តដែរ។
- Profile ក្លែងក្លាយ (Fake Profiles): Profile ក្លែងក្លាយ ជាគុណវិបត្តិ ដ៏ធំមួយ របស់ Facebook។ មនុស្សជាច្រើន បានប្រើ Profile និងអត្តសញ្ញាណ ក្លែងក្លាយ ដើម្បីបោកប្រាស់ ឬរំខានយាយីដល់អ្នកដទៃ។
- Facebook ធ្វើឲ្យញៀនៈ មានមនុស្សជាច្រើនបានញៀនជាមួយ Facebook ដោយបានបំផ្លាញពេលវេលាដ៏មានតំលៃជាច្រើនរបស់គេ។
- មានអ្នកប្រើប្រាស់ជាច្រើន មិនមានការយល់ដឹងពី Facebook Privacy និង Facebook Policies ជាហេតុដែលបណ្ដាលឲ្យ ពួកគេមានបញ្ហាជាច្រើន ដល់ខ្លួនឯង និងដល់អ្នកដទៃ។
- មានពួក Hackers ជាច្រើនធ្វើ Website របស់គេឲ្យដូច ឬស្រដៀងគ្នាទៅនឹង Facebook ។ គេបាន Send Email ទៅកាន់អ្នកប្រើប្រាស់ ដោយឲ្យគេ Log In ដើម្បីមើលរូបភាពថ្មីៗ មើលវីដេអូប្លែកៗ ឬអានសារពីមិត្តភក្ដិគេ។ នៅពេលដែលគេ ចូលទៅកាន់ Website នោះ វាមានលក្ខណៈដូច Facebook បេះបិទ បន្ទាប់មកពួកគេចាប់ផ្ដើម លួចយក ID និង Passwords របស់អ្នកប្រើប្រាស់ ដោយពួកអ្នកប្រើប្រាស់មិនបានដឹងថា ពត៌មានលំអិតពី Account របស់ខ្លួនត្រូវបានគេលួចឡើយ។
- តើអ្នកដឹងទេថា បណ្ដាញសង្គម (ដូចជា Facebook ជាដើម) បានប៉ះពាល់ដល់ ឱកាសការងារ របស់អ្នកដែរឬទេ? នៅពេលអ្នកដាក់ពាក្យរកការងារធ្វើ ជាទូទៅនយោជក បាន Search មើលពត៌មានតាមរយៈបណ្ដាញសង្គម ដើម្បីចង់ដឹងពីអ្នកបន្ថែមទៀត។ ជាចៃដន្យ អ្នកបានដាក់រូបភាពមិនសូវល្អ នៅក្នុង Profile ឬអ្នកប្រហែលជាបញ្ចូលនូវពត៌មានខុស (អាចជាពត៌មានសំរាប់លេងសើចជាដើម) ដែលធ្វើឲ្យនយោជកមានការតក់ស្លុត ឬហួសចិត្ត ហើយសំរេចចិត្តថា មិនផ្ដល់ឱកាសការងារឲ្យអ្នកទេ។







0 comments:
Post a Comment