This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Friday, July 29, 2016

ប្រវត្តិម៉ាស៊ីន ATM

តើម៉ាស៊ីន ​ATM កើតឡើងតាំងពីពេលណាមក?
នៅពេលនិយាយពីម៉ាស៊ីន ATM ប្រហែលជាប្រិយមិត្តបានដឹង​និងស្គាល់ច្រើនណាស់ទៅហើយ ពីព្រោះគ្រប់ធនាគារធំៗទាំងអស់សុទ្ធតែមានម៉ាស៊ីននេះ។ តើអ្វីទៅជាម៉ាស៊ីន​ ATM ? កើតឡើងតាំងពីពេលណាមក? សូមចំណាយពេលស្វែងយល់ជាមួយ​ Sabay ដូចខាងក្រោម
ATM (Automated Teller Machine)​ គឺជាម៉ាស៊ីនបើកលុយដោយស្វ័យប្រវត្តិ ដែលអ្នកខ្លះហៅថាម៉ាស៊ីនធនាគារស្វ័យប្រវត្តិ (ABM) ឬ ម៉ាស៊ីនបើកសាច់ប្រាក់ (Cash Machine)។
 
01)-​ម៉ាស៊ីន ATM  បានវិវត្តកើតឡើងនៃវិស័យធនាគារនៅប្រទេសមួយចំនួនដូចជា ប្រទេស ជប៉ុន ស៊ុយអែត សហរដ្ឋាអាមេរិក និងចក្រភពអង់គ្លេស ដែលមានកម្រិតល្បីល្បាញ
ខ្លាំងខ្លានៅលើពិភពលោក។ នៅសហរដ្ឋអាមេរិក លោក  Luther George Simjian ​ បានបង្កើតម៉ាស៊ីនទុកប្រាក់ដំបូង (Cash Diapenser Machine).
ប្រវត្តិម៉ាស៊ីន ATM
ប្រវត្តិម៉ាស៊ីន ATM នៅលើពិភពលោកនៅតែមានមតិជាច្រើនដែលទាក់ទងនឹងអ្នកបង្កើតម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ(ATM)
។ បច្ចុប្បន្នមានមនុស្ស ៧ នាក់ដែលគេចាត់ទុកជាអ្នកបង្កើតម៉ាស៊ីន ATM រួមមាន
លោក     Luther George Simjian , លោក  John Shepherd-Barron , លោក  James Goodfell...

 

គុណសម្បត្តិ និងគុណវិបត្តិ របស់ Facebook

Facebook គឺជាផ្នែកមួយនៃបណ្តាញសង្គមដ៏ធំបំផុត ដែលមានអ្នកប្រើប្រាស់ រាប់ពាន់លាននាក់ ជារៀងរាល់ថ្ងៃ ។ ប៉ុន្ដែ Facebook មានទាំងគុណសម្បត្តិ និងគុណវិបត្តិ គឺវាស្រ័យលើ ការប្រើប្រាស់របស់អ្នក។ ខាងក្រោមនេះ គឺជាគុណសម្បត្តិ និងគុណវិបត្តិ របស់ Facebook: 



I. គុណសម្បត្តិរបស់ Facebook
  • Facebook ជា Website ឥតគិតថ្លៃ: តាំងពីពេលចាប់ផ្ដើមមក Facebook បានផ្តល់នូវសេវាឥតគិតថ្លៃដល់អ្នកប្រើប្រាស់ នេះហើយគឺជាអត្ថប្រយោជន៍ដ៏ជធំរបស់ Facebook ។ ទោះបីសេវាកម្មខ្លះ ត្រូវបានលក់ដូរក៏ដោយ ក៏នៅមានជំរើសជាច្រើនសំរាប់អ្នកប្រើប្រាស់ដែរ។
  • ក្រុមហ៊ុន Facebook ជួយអ្នកភ្ជាប់ទំនាក់ទំនង និងចែករំលែកជាមួយមនុស្សក្នុងជីវិតរបស់អ្នក។ អ្នកអាចតទាក់ទង និងស្វែងរកមិត្តភក្តិចាស់ៗ ដែលបានបែកគ្នា និងអាចតទាក់ទងជាមួយនឹងសាច់ញាត្តិ ដែលនៅឆ្ងាយផងដែរ។ 
  • អ្នកអាចបង្កើតមិត្តភក្ដិថ្មីៗ នៅលើពិភពលោក ដោយប្រើ Text Chat, Messages, Poke, Video Chat និង Group  ជាដើម។
  • អ្នកអាចប្រើប្រាស់ Facebook សម្រាប់អាជីវកម្មរបស់អ្នក។ អ្នកអាចលក់ដូរ ផ្សាយពាណិជ្ជកម្ម ពីសេវាកម្ម ឬផលិតផលផ្សេងៗ ដើម្បីរកប្រាក់តាមបណ្ដាញ Internet (Online) ។ អ្នកអាចបង្កើត Page សំរាប់ Promote យីហោរក្រុមហ៊ុនរបស់អ្នកបានដែរ។ 
  • Facebook បានផ្តល់នូវ សុវត្ថិភាពដល់គណនី អ្នកប្រើប្រាស់ (User Accounts) និងគោលនយោបាយឯកជន (Privacy Policies) ដែលមានសុត្ថភាពយ៉ាងខ្ពស់បំផុត។
  • អ្នកអាចប្រើប្រាស់ Facebook សំរាប់ចែករំលែក ពត៌មាន វីដេអូ ប្លក និង Website របស់អ្នក ទៅកាន់មនុស្សរាប់លានអ្នកនៅលើពីភពលោក។ 
  • Facebook បានផ្តល់នូវ App Store និង Game ជាច្រើនដែលអាចលេង ជាមួយមិត្តភក្ដិ ដោយសេរី។ 
  • Facebook “Like” button ជួយឲ្យអ្នកមានទំនាក់ទំនង ជាមួយ  Website ដទៃទៀត។ Facebook ក៏មាន App សំរាប់ឲ្យអ្នកបង្កើត Blog និង Website សំរាប់ដាក់ Facebook Comment Box ចូលទៅក្នុង Blog ឬ Website របស់ពួកគេ ដើម្បីឲ្យមានភាពងាយស្រួល ដស់អ្នកទស្សនា ផ្តល់មតិយោបល់។
  • បច្ចុប្បន្នមាន Website ជាច្រើនបានអិញ្ញាតឲ្យ អ្នកប្រើប្រាស់អាច Log In ចូលក្នុង Website របស់ពួកគេបាន ដោយគ្រាន់តែមាន Facebook Login ID ។ វាជួយឲ្យអ្នកចំណេញពេលវេលា ក្នុងការចុះឈ្មោះក្នុង Website ដទៃ។ 
  • អ្នកអាចប្រើប្រាស់ Facebook ថាជាប្រភពសំរាប់ការជូនដំណឹង និងការទទួលពត៌មាន។ ដូច្នេះ Facebook នៅមានអត្ថប្រយោជន៍ជាច្រើនទៀត បើអ្នកប្រើប្រាស់វាឲ្យបាន ត្រឹមត្រូវ និងមានគោលបំណងជាក់លាក់។
II. គុណវិបត្តិ របស់ Facebook
ទោះបី Facebook មានអត្ថប្រយោជន៍យ៉ាងច្រើន សន្ធឹកសន្ធាប់ក៏ដោយ ក៏វានៅតែមាន គុណវិបត្តដែរ។
  • Profile ក្លែងក្លាយ (Fake Profiles): Profile ក្លែងក្លាយ ជាគុណវិបត្តិ ដ៏ធំមួយ របស់ Facebook។ មនុស្សជាច្រើន បានប្រើ Profile និងអត្តសញ្ញាណ ក្លែងក្លាយ ដើម្បីបោកប្រាស់ ឬរំខានយាយីដល់អ្នកដទៃ។ 
  • Facebook ធ្វើឲ្យញៀនៈ មានមនុស្សជាច្រើនបានញៀនជាមួយ Facebook ដោយបានបំផ្លាញពេលវេលាដ៏មានតំលៃជាច្រើនរបស់គេ។
  • មានអ្នកប្រើប្រាស់ជាច្រើន មិនមានការយល់ដឹងពី Facebook Privacy និង Facebook Policies ជាហេតុដែលបណ្ដាលឲ្យ ពួកគេមានបញ្ហាជាច្រើន ដល់ខ្លួនឯង និងដល់អ្នកដទៃ។
  • មានពួក Hackers ជាច្រើនធ្វើ Website របស់គេឲ្យដូច ឬស្រដៀងគ្នាទៅនឹង Facebook ។ គេបាន Send Email ទៅកាន់អ្នកប្រើប្រាស់ ដោយឲ្យគេ Log In ដើម្បីមើលរូបភាពថ្មីៗ មើលវីដេអូប្លែកៗ ឬអានសារពីមិត្តភក្ដិគេ។ នៅពេលដែលគេ ចូលទៅកាន់ Website នោះ វាមានលក្ខណៈដូច Facebook បេះបិទ បន្ទាប់មកពួកគេចាប់ផ្ដើម លួចយក ID និង Passwords របស់អ្នកប្រើប្រាស់ ដោយពួកអ្នកប្រើប្រាស់មិនបានដឹងថា ពត៌មានលំអិតពី Account របស់ខ្លួនត្រូវបានគេលួចឡើយ។ 
  • តើអ្នកដឹងទេថា បណ្ដាញសង្គម (ដូចជា Facebook ជាដើម) បានប៉ះពាល់ដល់ ឱកាសការងារ របស់អ្នកដែរឬទេ? នៅពេលអ្នកដាក់ពាក្យរកការងារធ្វើ ជាទូទៅនយោជក បាន Search មើលពត៌មានតាមរយៈបណ្ដាញសង្គម ដើម្បីចង់ដឹងពីអ្នកបន្ថែមទៀត។ ជាចៃដន្យ អ្នកបានដាក់រូបភាពមិនសូវល្អ នៅក្នុង Profile ឬអ្នកប្រហែលជាបញ្ចូលនូវពត៌មានខុស (អាចជាពត៌មានសំរាប់លេងសើចជាដើម) ដែលធ្វើឲ្យនយោជកមានការតក់ស្លុត ឬហួសចិត្ត ហើយសំរេចចិត្តថា មិនផ្ដល់ឱកាសការងារឲ្យអ្នកទេ។
Facebook ក៏មានគុណវិបិត្តជាច្រើដែរ ដែលអាចធ្វើទុក្ខទោសដល់អ្នកប្រើប្រាស់បាន។  ដូចនេះ សូមប្រិយមិត្តអ្នកអាន មេត្តាប្រើប្រាស់ Facebook យ៉ាងប្រុងប្រយ័ត្ន និងប្រើប្រាស់ឲ្យបានត្រឹមត្រូវ ដើម្បីចៀសវាងបញ្ហា ដែលកើតឡើងជាយថាហេតុ នាំឲ្យមានគ្រោះថា្នក់ និងការស្ដាយក្រោយ។ ចំពោះលោកអ្នកជាឪពុកម្ដាយ មេត្ដាពិនិត្យមើលការប្រើប្រាស់ Facebook របស់កូនៗ របស់​លោកអ្នក​ផងដែរ ដើម្បីជួយពួកគេឲ្យប្រើវាបានត្រឹមត្រូវ។ សូមព្រះប្រទានពរ!

គុណសម្បត្តិ និង គុណវិបត្តនៃប្រព័ន្ធពត៌មាន

+  គុណសម្បត្តិ​​:ប្រព័ន្ធពត៌មានវាអាចជួយក្រុមហ៊ុនរៀនសូត្របាន ច្រើនអំពីលក្ខខណ្ឌទិញលក់ ហើយនិងការនិយម ចូលរបស់អតិថិជនរបស់ពួកគេ។​ ប្រព័ន្ធពត៌មានអាចផ្តល់ឲ្យប្រសិទ្ធថ្មីតាមរយ:សេវា ដូចជា ATM,Telephone System,
អាកាសយាន្ត គ្រប់គ្រងដោយកុំព្យូទ័រ ហើយនិងឧបករណ៍ស្ទង់អាកាសធាតុ ។
+  គុណវិបត្ត:វាកាត់បន្ថយការងារដោយសារសកម្មភាពស្វ័យប្រវត្តិដែលពីមុនធ្វើដោយមនុស្ស។ ការប្រើប្រាស់លើសលប់នៃប្រព័ន្ធពត៌មានអាចបណ្តាលឲ្យមានសម្ពាធផ្លូវចិត្ត ភាពស្មុកស្មាញនឹងបច្ចេកវិទ្យា និងបញ្ហាសុខភាព។







Friday, July 22, 2016

តើសំណួរអ្វីខ្លះដែលគេសួរពេលសម្ភាសន៍ការងារ?

-ហេតុអ្វីបានជាអ្នកលាឈប់ ឬចាកចេញពីកន្លែងធ្វើការងាររបស់អ្នក?
-ចូរអ្នករៀបរាប់អំពីការងារផ្ទាល់របស់អ្នក?
-ហេតុអ្វីបានជាអ្នកចង់ធ្វើការងារនៅទីនេះ?
-តើអ្នកមានចំណុចខ្សោយអ្វីខ្លះ?
-តើអ្នកមានសំណួរ ឬចម្ងល់អ្វីដែលទេ? 
គន្លឺះជោគជ័យក្នុងការសម្ភាសន៍ការងារ
ការ​សម្ភាសន៍​ការងារ​ហាក់បីដូចជា​មិន​ដែល​ទទួល​បាន​ងាយៗ​ឡើយ​ បើ​ទោះជា​អ្នក​ធ្លាប់​បាន​ឆ្លងកាត់​ការ​សម្ភាសន៍​រាប់​ភ្លេច​ក៏​ដោយ​។​ អ្នក​នឹង​ត្រូវ​ជួប​មនុស្ស​ថ្មី​ដើម្បី​លក់​ផលិតផល​គឺ​ខ្លួន​ និង​ជំនាញ​របស់​អ្នក​ ហើយ​ជា​រឿយៗ​នឹង​ទទួល​បាន​កំរិត​ទី​បី​អំពី​អ្វី​ដែល​អ្នកដឹង​ ឬ​ក៏​មិនដឹង​។​ នេះ​គឺជា​យោបល់​មួយ​ចំនួន​ពី​ការ​សម្ភាសន៍​ការងារ​ដើម្បី​ជួយ​អោយ​អ្នក​ ត្រៀមខ្លួន​សម្ភាសន៍​យ៉ាង​មាន​ប្រសិទ្ធភាព​។​ ការ​ត្រៀមខ្លួន​បាន​ត្រឹមត្រូវ​អាច​ជួយ​បន្ធូរ​ភាព​តានតឹង​មួយ​ចំនួន​ដែល​ ពាក់ព័ន្ធ​ក្នុង​ការ​សម្ភាសន៍​ការងារ​បាន​។​
ការ​អនុវត្តន៍

ត្រូវ​អនុវត្តន៍​លើ​ការ​ឆ្លើយ​នឹង​សំនួរ​ផ្សេងៗ​ក្នុង​ការ​សម្ភាសន៍​ និង​អនុវត្តន៍​នូវ​ការ​ឆ្លើយ​តប​របស់​អ្នក​ទៅ​នឹង​សំនួរ​¬​ ចម្លើយ​តាម​បែបផែន​នៃ​ការ​សម្ភាសន៍​ការងារ​ដែល​អ្នក​ធ្វើ​សម្ភាសន៍​ភាគច្រើន ​តែង​សួរ​។​ សូម​គិត​ទៅ​ដល់​ឧទាហរណ៍​ជាក់ស្តែង​ដែល​អ្នក​អាច​លើក​ឡើង​ដើម្បី​ពិពណ៌នា​ពី​ ជំនាញ​ផ្សេងៗ​របស់​អ្នក​បាន​។​ ការ​ដែល​ផ្ដល់​នូវ​ភាព​ជាក់ស្តែង​នៃ​ភាព​ជោគជ័យ​នានា​របស់​អ្នក​គឺជា​វិធី​ ដ៏​អស្ចារ្យ​មួយ​ដើម្បី​លើកតម្កើង​ពី​បេក្ខភាព​របស់​អ្នក​។​
ត្រូវ​ប្រុងប្រៀប
ត្រៀម​ការ​ឆ្លើយ​តប​អោយ​ហើយ​ នោះ​អ្នក​នឹង​រួប​រាល់​សំរាប់​សំនួរ​មួយ​នោះ​ «​តើ​អ្នកដឹង​អ្វីខ្លះ​អំពី​ក្រម​ហ៊ុន​របស់​ពួក​យើង​?»​។​ ត្រូវ​ស្គាល់​ពី​ឈ្មោះ​របស់​អ្នក​ធ្វើ​សម្ភាសន៍​រួច​ត្រូវ​ប្រើ​វា​ក្នុង​ កំឡុង​ពេល​នៃ​ការ​សម្ភាសន៍​ការងារ​។​ ប្រសិនបើ​អ្នក​ច្បាស់​ពី​ឈ្មោះ​នោះ​ ត្រូវ​រក​នឹក​ និង​សុំ​ឈ្មោះ​សិន​មុន​នឹង​ត្រូវ​សម្ភាសន៍​។​ សូម​ព្យាយាម​រៀបរាប់​ពី​អ្វី​ដែល​អ្នកដឹង​អំពី​ក្រុមហ៊ុន​នោះ​ពេល​ឆ្លើយ​នឹង ​សំនួរ​ផ្សេងៗ​។
ត្រូវ​មើល

សូម​មើល​វី​ឌី​អូ​ទាក់ទង​នឹង​ក្បួន​សម្ភាសន៍​ការងារ​,​ នោះ​អ្នក​នឹង​បាន​យល់​យ៉ាង​ច្បាស់​អំពី​សក្តានុភាព​នៃ​នា​យោជក​ម្នាក់​ ហើយ​និង​ផ្តល់​នូវ​ចំណាប់អារម្មណ៍​ដ៏​ត្រឹមត្រូវ​ជាក់​ជា​មិន​ខាន​។
ការ​ត្រៀមខ្លួន​ជា​ស្រេច

ត្រូវ​ប្រាកដ​ថា​អ្នក​ស្អាត​,​ មាន​សណ្ដាប់ធ្នាប់​ និង​សមរម្យ​ទៅ​តាម​ប្រភេទ​នៃ​ក្រុមហ៊ុន​ដែល​អ្នក​នឹង​ត្រូវ​សម្ភាសន៍​ជាមួយ​ ។​ ត្រូវ​យក​កាបូបស្ពាយ​ស្អាត​មួយ​ដោយ​ដាក់​ឯកសារ​ថតចម្លង​នៃ​ប្រវត្តិរូប​ សង្ខេប​ (Resume)​ របស់​អ្នក​ទៅ​ជាមួយ​ផង​។​ រួម​ទាំង​ប៊ិ​ច​មួយ​ និង​ក្រដាស​សំរាប់​ធ្វើការ​កត់ចំណាំ​ផង​។​
ត្រូវ​ទៅ​អោយទាន់​ពេលវេលា
ត្រូវ​ទៅ​អោយទាន់​ពេលវេលា​សំរាប់​ការ​សម្ភាសន៍​ការងារ​។​ ទាន់​ពេល​មាន​ន័យ​ថា​ទៅ​អោយ​បាន​មុន​ពី​ប្រាំ​ ទៅ​ដប់​នាទី​។​ ប្រសិនជា​ចាំបាច់​ ចំណាយ​ពេលវេលា​ខ្លះ​ជិះ​រក​ការិយាល័យ​នោះ​អោយ​ឃើញ​ជា​មុន​សិន​ នោះ​អ្នក​នឹង​ដឹង​យ៉ាង​ច្បាស់​ពី​កន្លែង​ដែល​អ្នក​នឹង​ត្រូវ​ទៅ​ និង​ដឹង​ថា​តើ​ចំណាយពេល​ប៉ុន្មាន​ដើម្បី​ទៅ​ដល់ទី​នោះ​។​
ត្រូវ​រក្សា​ចិត្ត​អោយ​បាន​ស្ងប់
អំឡុង​ពេល​សម្ភាសន៍​ការងារ​សូម​ព្យាយាម​បន្ធូរ​អារម្មណ៍​ និង​ត្រូវចិត្ត​អោយ​បាន​ស្ងប់​តាម​ដែល​អាច​ធ្វើ​បាន​។​ គួរ​ចំណាយពេល​បន្តិច​ដើម្បី​ប្រមូល​អារម្មណ៍​ឡើង​វិញ​។​ រក្សា​ការ​សម្លឹង​ភ្នែក​គ្នា​ជាមួយ​អ្នក​ធ្វើ​សម្ភាសន៍​។​ ត្រូវ​ស្ដាប់​សំនួរ​អោយ​បាន​ចប់​សិន​មុន​ពេល​អ្នកឆ្លើយ​ ហើយ​ត្រូវ​យកចិត្តទុកដាក់​ស្ដាប់​ អ្នក​ច្បាស់​ជា​មាន​ភាព​អាម៉ាស់​ប្រសិនបើ​អ្នក​ភ្លេច​នូវ​សំនួរ​ដែល​គេ​សួរ​ !
បង្ហាញ​នូវ​អ្វី​ដែល​អ្នកដឹង​
ត្រូវ​ព្យាយាម​រៀបរាប់​ពី​អ្វី​ដែល​អ្នកដឹង​អំពី​ក្រុមហ៊ុន​នោះ​ពេល​ឆ្លើយ​ នឹង​សំនួរ​ផ្សេងៗ​។​ ក្នុង​ពេល​នៃ​ការ​ពិភាក្សា​ពី​ស្នាដៃ​ការងារ​ផ្សេងៗ​របស់​អ្នក​ ត្រូវ​ផ្គូរ​ផ្គង​ស្នាដៃ​ទាំងនោះ​ទៅ​នឹង​អ្វី​ដែល​ក្រុមហ៊ុន​នោះ​កំពុង​ ស្វែងរក​។​
ត្រូវ​តាម​អោយ​ជាប់
តាម​អោយ​ជាប់​ជា​និច្ច​ដោយ​និយាយ​ពាក្យ​ថា​ «​អរគុណ​លោក​»​ ដែល​សម្តែង​នូវ​ចំណាប់អារម្មណ៍​របស់​អ្នក​ចំពោះ​មុខ​តំណែង​នោះ​។​ ប្រសិនបើ​សម្ភាសន៍​ជាមួយនឹង​អ្នក​ធ្វើ​សម្ភាសន៍​ច្រើន​នាក់​ អ្នក​ត្រូវ​និយាយ​ពាក្យ​អរគុណ​ទៅ​កាន់​ពួក​គេ​គ្រប់​គ្នា​។
- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277
អត្ថបទស្រាវជ្រាវប្រែសម្រួលដោយកៅគីមស្រេង ថ្ងៃទី05  កញ្ញា ឆ្នាំ 2011
 

                                                                         ​​​​ ប្រវត្តិរូបសង្ខេប
                                                              ខ្ញុំបាទឈ្មោះបូណាត់​ អ៊ី ភេទប្រុស​ ​អាយុ២៥ ឆ្នាំ
       កើតនៅថ្ងៃ១៨ កុម្ភ: ឆ្នាំ១៩៩២​
      ភូមិ​ ឬស្សីជុក ឃុំ​ ស៊ាងឃ្វាង ស្រុកកំចាយមារ    ខេត្ត​​ព្រៃវែង
     ឪពុកឈ្មោះ បឿន​ បូណាត់ អាយុ ៥២ មុខរបរ​ (ស្លាប់)
     ម្ដាយឈ្មោះ ផាត់ ខឿន អាយុ ៤៩ មុខរបរ មេផ្ទះ 
                                                      ​​​ ​ ជានិស្សិត:រៀននៅមហាវិទ្យាល័យបៀលប្រាយ
  ចំណង់ចំណូលចិត្ត​:ចូលចិត្តអានសៀវភៅរឿងផ្សេងៗ